www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, November 2, 2022

ឧបនាយករដ្ឋមន្រ្តី អូនព័ន្ធ មុនីរ័ត្ន ផ្ដល់ពូជស្រូវជាង១៦៥តោន ដល់ពលរដ្ឋស្រុកស្អាង និងស្រុកកណ្ដាលស្ទឹង


 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល បានផ្ដល់ពូជស្រូវចំនួន១៦៥តោន ៥០០គីឡូក្រាម តាមរយ:អាជ្ញាធរខេត្តកណ្ដាល ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ។

ការផ្ដល់ជូននេះធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមជាមួយក្រុមការងារធ្វើជាតិ ចុះមូលដ្ឋានស្រុកស្អាង អាជ្ញាធរស្រុកស្អាង និងកងកម្លាំងមានសមត្ថកិច្ច ដែលធ្វើឡើងនៅបរិវេណវត្តសាលាអណ្ដែត ហៅវត្តអណ្ដូង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ឆ្នាំនេះខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្ត បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ក្នុងនោះក្រុមការងារក្រសួងកសិកម្ម បានសហការជាមួយគណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានចុះពិនិត្យ តាមដាន វាយតម្លៃ លើការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ មានស្រុកចំនួន៤ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ស្រុក ក្នុងនោះមាន៖ ស្រុកកណ្តាលស្ទឹង ស្រុកខ្សាច់កណ្តាល ស្រុកពញាឮ និង៤ស្រុកស្អាង បានប៉ះពាល់សរុប ៩៣ភូមិ ស្មើនឹងឃុំចំនួន១៩ ក្នុងនោះគ្រួសារទទួលរងផលប៉ះពាល់សរុបចំនួន ១,៦៥៥ គ្រួសារ ផ្ទៃដីប៉ះពាល់សរុប ចំនួន ១,៣១៩ ហិកតាផ្ទៃដី ខូចខាត អាចមានលទ្ធភាពស្តារឡើងវិញ សរុបចំនួន ៩៣៦ ហិកតា។

ឯកឧត្តមអភិបាលខេត្តបន្តថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានធ្វើការវាយតម្លៃផលប៉ះពាល់ ឯកភាពជាគោលការណ៍ផ្ដល់នូវគ្រាប់ពូជស្រូវចំនួន ១៦៥តោន ៥០០គីឡូក្រាម សម្រាប់ប្រជាកសិករចំនួន ១,៦៥៥ គ្រួសារ ដើម្បីស្ដារឡើងវិញនូវផ្ទៃដីបង្កបង្កើនផលដែលរងការខូចខាតដោយសារគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង និងទឹកទន្លេ។

ក្នុងនោះស្រុកស្អាង និងស្រុកណ្តាលស្ទឹង ចំនួន ៧២១ គ្រួសារ លើផ្ទៃដីខូចខាតដែលអាចស្តារបានវិញ ចំនួន ៤៣១ ហិកតា ត្រូវការគ្រាប់ស្រូវពូជ ចំនួន ៧២ ១០០គីឡូក្រាម ដែលក្នុងមួយគ្រួសារៗ ទទួលបានគ្រាប់ស្រូវពូជ ចំនួន ១០០ គីឡូក្រាម និងអំណោយបន្ថែមលើពូជស្រូវរួមមាន៖ ត្រីខ ១ យួរ មី ១ កេសតូច និងទឹកត្រី ១យួរ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages