www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, November 3, 2022

រដ្ឋមន្ដ្រី ជា វ៉ាន់ដេត អញ្ជើញផ្ដល់បទឧទេ្ទសនាមជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិតនាយទាហាន នៅសាលានាយទាហានសកម្ម


(កំពង់ស្ពឺ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ បានអញ្ជើញជាអធិបតីភាព និងផ្ដល់បទឧទេ្ទសនាម ជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម​ ស្ថិតនៅភូមិពោធិ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។​

ពិធីនេះមានការចូលរួមពី​លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម យោធាចារ្យ នាយគ្រូ សិក្ខាកាមមកពីវៀតណាម និងនិស្សិតនាយទាហានសកម្មជំនាន់ទី ២៣-២៤​ ប្រមាណ​ ៥០០នាក់ផងដែរ។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វេីបទ​ឧទ្ទេស​នាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀតលោក ក៏បានជម្រាបជូនពីការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

សូមបញ្ជាក់ដែរថានាឪកាសនោះលោក​រដ្ឋមន្ត្រី​ ក៏​បានផ្ដល់ថវិកា និងអគារមជ្ឈមណ្ឌល​បច្ចេក​វិទ្យាសហគមន៍មួយខ្នង​​ ជូនដល់​សាលានាយទាហាន​សកម្ម ដេីម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​និងការ​បង្កេីន​សមត្ថភាព​ផ្នែកឌីជីថល​ដល់​នាយ​ទាហាន​ផងដែរ៕



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages