www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 3, 2026



ប្រជាជនថៃ រស់នៅខេត្ត Chachoengsao កំពុងភ័យព្រួយ និងកើតទុក្ខមិនសុខចិត្ត នាំគ្នាចេញមកប្រឆាំងតវ៉ា ក្រោយលេចឮព័ត៌មានថ្មីថា ផ្ទៃដីមួយហិកតា ក្នុងឃុំ Samet Tai នៃស្រុក Bang Khla ត្រូវបានប្រែក្លាយទៅជាវាលកប់ខ្មោចជនជាតិជ្វីហ្វ ដែលមានផ្នូរប្រមាណ ១ ២០០ផ្នូរ។

តាមពិតទៅ បើយោងតាមរបាយការណ៍នានា វាលកប់ខ្មោច New Jewish Cemetery Thailand នេះ ត្រូវបានគេមើលឃើញមានសកម្មភាព អស់រយៈពេល ៤ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរថៃ ព្យាយាមលាក់បាំង ទើបតែផ្ទុះព័ត៌មានចុងក្រោយនេះ ប៉ុណ្ណោះ ដែលធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើលជាខ្លាំង។

តាមរយៈព័ត៌មានអនឡាញ, សពជនជាតិជីហ្វ ត្រូវបានគេដឹកយកមកបញ្ចុះនៅទីនោះ ព្រោះថា វាលកប់ខ្មោចនៅទីក្រុងបាងកក លែងមានកន្លែងទំនេរ ដើម្បីបញ្ចុះសពទៀតហើយ។

ជុំវិញរឿងនេះ បើតាមការផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ អ្នករស់នៅក្នុង Samet Tai នោះ បាននាំគ្នាចេញតវ៉ា ហើយចោទសួរខ្លាំងៗ និងទាមទារឱ្យអាជ្ញាធរមូលដ្ឋាន បកស្រាយឱ្យច្បាស់ អំពីករណីនេះ ព្រោះឮថា ថ្ងៃមុខវាលកប់ខ្មោចនេះ នឹងពង្រីកកាន់តែធំទៀត។

ការដែលប្រជាពលរដ្ឋថៃ ខឹងចិត្ត គឺព្រោះថា តំបន់នៃវាលកប់ខ្មោចនោះ ជាដីទំនាបដែលមានប្រឡាយទឹកធម្មជាតិ ស្រះចិញ្ចឹមត្រី និងបង្កងនៅជុំវិញ។ ប្រជាពលរដ្ឋអាស្រ័យផលលើទឹកអណ្តូង និងប្រភពទឹកធម្មជាតិទាំងនោះសម្រាប់ដាំដុះ ចិញ្ចឹមជលផល និងប្រើប្រាស់ក្នុងជីវភាព។

ដូច្នេះហើយ ពួកគេបារម្ភថា ការកប់សពរហូតដល់ ១ ២០០ ផ្នូរ អាចបង្កជាការជ្រាបធាតុពុល ឬបាក់តេរីចូលទៅក្នុងប្រភពទឹកក្រោមដី និងប្រឡាយ ប៉ះពាល់ធ្ងន់ធ្ងរដល់មុខរបរចិញ្ចឹមជីវិត និងសុខភាព។

ម្យ៉ាង បើតាមជំនឿរបស់អ្នកភូមិថៃ, ការមានវាលកប់ខ្មោចបរទេសនៅជាប់របងផ្ទះ ស្ងាត់ជ្រងំ និងការដឹកសពគ្មានក្តារមឈូសចូលមកក្នុងភូមិ ធ្វើឲ្យពួកគេមានអារម្មណ៍ភ័យខ្លាចនៅពេលយប់ មិនហ៊ានដើរចេញក្រៅ និងប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង៕

ប្រភព៖ Amarin TV




No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages