ដោយសំដៅទៅគណបក្សភូមិចៃថៃ, លោក Natthaphong អះអាងថា ព័ស្តុតាងកំពុងស្ថិតក្នុងដៃគណបក្សប្រជាជន ដែលសមល្មមនឹងការបកស្បែកមុខ ដើម្បីទម្លាយការពិត អំពី «អំពើពុករលួយនៃរបបពណ៌ខៀវ»។ ព័ស្តុតាងទាំងអស់ បង្ហាញពីរបៀបដែល «របបពណ៌ខៀវ» កំពុងពង្រឹងអំណាច រួមទាំងការចោទប្រកាន់ ពីការប្រើឥទ្ធិពលក្នុងប្រព័ន្ធនយោបាយ ស្ថាប័នឯករាជ្យ និងក្រុមអាជីវកម្មដែលពាក់ព័ន្ធនឹងកិច្ចសន្យាសារធារណៈរបស់រដ្ឋ ផងដែរ។
តាមសម្តីលោក Natthaphong ដែលដកស្រង់ផ្សាយដោយសារព័ត៌មាន Khaosod កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦, លោកនឹងគណបក្សប្រឆាំងផ្សេងៗទៀត បានពិភាក្សាគ្នារួចហើយ ដើម្បីប្រមូលព័ស្តុតាងទាំងអស់ ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការសួរដេញដោលគ្រប់រូបភាព និងការបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋាភិបាល នាពេលខាងមុខ៕
ប្រភព៖ Khaosod

No comments:
Post a Comment