www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, April 9, 2026

នាវិកថៃ ៣នាក់ជាប់ក្នុងកប៉ាល់ដឹកទំនិញ ដែលត្រូវអ៊ីរ៉ង់បាញ់ប្រហារ គឺស្លាប់ទាំងអស់



នាវិកថៃ៣នាក់ដែលជាប់ក្នុងកប៉ាល់ដឹកទំនិញ Mayuree Naree ក្រោយត្រូវអ៊ីរ៉ង់បាញ់ប្រហារ ពេលនេះត្រូវបានបញ្ជាក់ថា គ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។

សារព័ត៌មាន The Nation បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow ដែលថ្លែងក្នុងទីក្រុងបាងកកថា៖ នាវិកជនជាតិថៃទាំង៣នាក់ ត្រូវបានបញ្ជាក់ថា បាត់បង់ជីវិតហើយ។ ថៃកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីធានាឲ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់នាវាថៃដទៃទៀត ដែលនៅតែជាប់គាំងនៅក្បែរច្រកសមុទ្រ Hormuz។

លោកអះអាងថា ថៃបានជូនដំណឹងនិងផ្តល់ការគាំទ្រដល់គ្រួសាររបស់សមាជិកនាវិកទាំង ៣ នាក់រួចហើយ និងកំពុងបន្តការសម្របសម្រួលជាមួយប្រទេសអូម៉ង់, អ៊ីរ៉ង់ និងភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ចំពោះផលវិបាកដែលកើតមានឡើងក្រោយហេតុការណ៍នេះ។

សូមជម្រាបជាថ្មី កប៉ាល់ដឹកទំនិញថៃ Mayuree Naree ត្រូវរងការវាយប្រហារកាលពីថ្ងៃពុធទី១១ខែមីនា អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។  នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់។

អ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា ឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ថៃ ព្រោះតែ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។ តាមការអះអាងរបស់ IRGC, កប៉ាល់នេះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់៕

ប្រភព៖ The Nation

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages