www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, March 2, 2026

រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣



ស្របពេលសង្គ្រាមអ៊ីរ៉ង់កាន់តែរីកធំទៅៗ ហើយមានប្រទេសជាបន្តបន្ទាប់ប្រកាសចូលរួមជាមួយអាមេរិក វាយប្រហារទីក្រុងតេហេរ៉ង់នោះ ស្រាប់តែពេលនេះ រុស្ស៊ីដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានព្រមានអំពីការផ្ទុះសង្គ្រាមលោកលើកទី៣។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន TASS កាលពីថ្ងៃចន្ទទី២ខែមីនាឆ្នាំ២០២៦ អតីតប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានថា មេដឹកនាំអាមេរិក ដូណាល់ ត្រាំ នឹងអុជបញ្ឆេះសង្គ្រាមលោកលើកទី៣តាមរយៈប្រតិបត្តិការផ្លាស់ប្តូររបបបែបឧក្រិដ្ឋកម្មរបស់គាត់។

យ៉ាងណា លោកនិយាយថា បើនិយាយតាមបច្ចេកទេស រឿងសង្គ្រាមលោកលើកទី៣នេះ គឺមិនទាន់ទេ ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តប្រតិបត្តិការផ្លាស់ប្តូររបបតាមបែបឧក្រិដ្ឋកម្មនេះទៀតនោះ ច្បាស់ណាស់វានឹងផ្ទុះឡើងហើយ គ្មានអ្វីត្រូវសង្ស័យទេ។

ទន្ទឹមនោះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ អះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិកនិងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក៕

ប្រភព៖ RT

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages