www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, February 23, 2026

ម៉ាឡេស៊ីគ្រោងពង្រីកការបោះរបងបន្លាលួស ជាប់​ព្រំដែន​ប្រទេស​ថៃ



អាជ្ញាធរសន្តិសុខម៉ាឡេស៊ី នឹងស្នើសុំកញ្ចប់ថវិកាបន្ថែមពីរដ្ឋាភិបាល ដើម្បីបន្តបោះរបង​បន្លា​លួស​នៅតាមផ្លូវឆ្លងដែនខុសច្បាប់ដែលនៅសេសសល់ជាប់ព្រំដែនប្រទេសថៃ បន្ទាប់ពីបញ្ចប់ដំណាក់កាលដំបូង។

តាម​ការ​ផ្សាយ​របស់​បាងកក​ប៉ុស្តិ៍ ថ្ងៃទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ មេបញ្ជាការកងកម្លាំងប្រតិបត្តិការទូទៅ​ម៉ាឡេស៊ី លោក Ahmad Radzi បានបញ្ជាក់ថា ស្ថាប័នរបស់លោកកំពុងស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីបិទ«រន្ធ​កណ្តុរ» ចំនួន៦៩​កន្លែងទៀតជាអចិន្ត្រៃយ៍ នៅតាមបណ្តាកំពង់ផែដែលត្រូវបានរុះរើចោល ក្នុងគោលបំណងពង្រឹងសន្តិសុខរវាងរដ្ឋ Kelantan និងខេត្ត Narathiwat របស់ថៃ។

សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ជំហានដំបូងនៃការសាងសង់របង​បន្លា​លួស​ប្រវែង ១,៥​គីឡូម៉ែត្រ ដែលបានបិទផ្លូវខុសច្បាប់ចំនួន​២៧​កន្លែង ទល់មុខស្រុក Sungai Kolok នៃខេត្ត Narathiwat កាលពីដើម​ខែនេះ។ ផ្លូវខុសច្បាប់ទាំងអស់នេះមានប្រភពចេញពីកំពង់ផែដែលសាងសង់ដោយគ្មានការអនុញ្ញាតតាមបណ្តោយទន្លេ Golok ដែលបច្ចុប្បន្នត្រូវបានអាជ្ញាធរម៉ាឡេស៊ីវាយកម្ទេចចោលទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធទំនិញ ការជួញដូរមនុស្ស និងគ្រឿងញៀន។

គម្រោងបោះរបងការពារទាំងមូលនេះត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់ថវិកាប្រហែល ១០០ ០០០​រីងហ្គីត (ប្រមាណ​ជិត ២៦ ០០០​ដុល្លារ)៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages