វៀតណាម... ប្រទេសនៃឧស្សាហកម្មសេមីខនដាកទ័រ (Semiconductor)
កាលពីប៉ុន្មានឆ្នាំមុន យើងប្រាកដជាបានឮព័ត៌មានដ៏កក្រើកមួយ នៅពេលដែលលោក Jensen Huang ដែលជា CEO របស់ក្រុមហ៊ុន NVIDIA បានធ្វើដំណើរមកទស្សនកិច្ចនៅប្រទេសវៀតណាម និងបានប្រកាសថា វៀតណាមគឺជា "ផ្ទះទីពីរ" របស់ NVIDIA។ថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ASML ដែលជាអ្នកផលិតម៉ាស៊ីន EUV Lithography ដ៏ទំនើបបំផុតតែមួយគត់ក្នុងលោក ក៏បានធ្វើដំណើរមកជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ដើម្បីចរចាអំពីកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មសេមីខនដាកទ័រ (Semiconductor) ផងដែរ។
ករណីទាំងពីរនេះ បង្ហាញឱ្យឃើញថា វៀតណាមបានក្លាយជា "បំណែកផ្គុំរូប" ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ពិភពលោកទៅហើយ។
សំណួរដែលគួរឱ្យចាប់អារម្មណ៍គឺ ហេតុអ្វីត្រូវតែជាវៀតណាម?
បើទោះបីជាយើងក្រឡេកទៅមើលកាលពីប៉ុន្មានទសវត្សរ៍មុន វៀតណាមនៅត្រឹមតែជាប្រទេសកសិកម្ម ដែលដើរក្រោយប្រទេសថៃក្នុងវិមាត្រជាច្រើន ខណៈដែលផ្នែកឧស្សាហកម្ម ប្រទេសថៃស្ទើរតែមិនចាញ់អ្នកណានៅក្នុងតំបន់អាស៊ានឡើយ។
តើវៀតណាមមានចំណុចខ្លាំងអ្វីខ្លះ ទើបក្លាយជាតួអង្គសំខាន់នៃឧស្សាហកម្មបន្ទះឈីបនៅថ្ងៃនេះ? ហើយតើប្រទេសកម្ពុជាបាន "ធ្លាក់ក្រឡក" នៃអនាគតនេះហើយឬនៅ?
ប្រសិនបើយើងពិនិត្យមើលផែនទីឧស្សាហកម្មរបស់វៀតណាម យើងនឹងឃើញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល។ ព្រោះនៅពេលនេះ វិស័យឧស្សាហកម្មរបស់វៀតណាម មិនមែនមានតែរោងចក្រវាយនភណ្ឌ ឬរោងចក្រស្បែកជើងដែលមានតម្លៃថោកទៀតឡើយ។ ប៉ុន្តែវាពោរពេញទៅដោយមូលដ្ឋានផលិតកម្មនៃក្រុមហ៊ុនយក្សលំដាប់ពិភពលោក ដែលចែកចាយនៅទូទាំងប្រទេស។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ឧស្សាហកម្មសេមីខនដាកទ័រ (Semiconductor) ដែលត្រូវបានចាត់ទុកថាជា "ឆ្អឹងខ្នង" នៃពិភពបច្ចេកវិទ្យា។ រាប់ចាប់ពីស្មាតហ្វូន នាឡិកាឆ្លាតវៃ កុំព្យូទ័រ រ៉ូបូត រថយន្ត រហូតដល់មជ្ឈមណ្ឌលទិន្នន័យ (Data Center) ខ្នាតធំ ដែលប្រើសម្រាប់ដំណើរការ AI ដ៏ស្មុគស្មាញបំផុត។ របស់ទាំងអស់នេះ សុទ្ធតែមានបន្ទះឈីបជាបេះដូង។
បច្ចុប្បន្ន វៀតណាមបានក្លាយជា Hub ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ នៃឧស្សាហកម្មពាក់កណ្តាលចម្លងពិភពលោកជាស្ថាពរ។ បើយើងបែងចែកខ្សែសង្វាក់ផ្គត់ផ្គង់នេះ គឺមាន ៣ ដំណាក់កាលសំខាន់ៗ...
១. Design (ការរចនា): ដំណាក់កាលរចនាសៀគ្វី និងមុខងាររបស់ឈីប។
២. Manufacturing (ការផលិត): ដំណាក់កាលផលិតឈីបនៅលើបន្ទះ Wafer ដែលត្រូវប្រើបច្ចេកវិទ្យាខ្ពស់ និងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់។
៣. Assembly, Testing & Packaging (ការបង្គុំ សាកល្បង និងវេចខ្ចប់): ដំណាក់កាលចុងក្រោយ មុនពេលឈីបត្រូវបានបញ្ជូនទៅប្រើប្រាស់ជាក់ស្តែង។
វៀតណាមមានតួនាទីចម្បងក្នុង ២ ដំណាក់កាល គឺការរចនា (Design) និងការបង្គុំ សាកល្បង និងវេចខ្ចប់ (ATP)។ ជាពិសេសក្នុងដំណាក់កាលចុងក្រោយ (ATP) វៀតណាមរីកចម្រើនលឿនណាស់ រហូតក្លាយជាអ្នកនាំចេញបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកនៅថ្ងៃនេះ។
👉 ការបែងចែកយុទ្ធសាស្ត្រតាមតំបន់របស់វៀតណាម...
- ភាគខាងជើង: ជាទីតាំងនៃរោងចក្របង្គុំ និងសាកល្បង ក៏ដូចជាមជ្ឈមណ្ឌលបញ្ញានៃឧស្សាហកម្មឈីប។ មានក្រុមហ៊ុនដូចជា Amkor Technology (យក្សខាង ATP របស់លោក), Hana Micron (មកពីកូរ៉េខាងត្បូង), និង Samsung ដែលមានទាំងរោងចក្រ និងមជ្ឈមណ្ឌល R&D ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងទីក្រុងហាណូយ។ លើសពីនេះ ហាណូយក៏ជាមជ្ឈមណ្ឌលនៃក្រុមហ៊ុនរចនាឈីបលំដាប់ពិភពលោកដូចជា Synopsys, Qualcomm និង Infineon ផងដែរ។
- ភាគកណ្តាល (ទីក្រុងដាណាង): ជាទីតាំងនៃក្រុមហ៊ុនរចនាឈីបឈានមុខគេដូចជា Synopsys, Renesas និង Uniquify។ វៀតណាមព្យាយាមរុញច្រានដាណាងឱ្យក្លាយជា "Silicon Bay" ដែលជាមជ្ឈមណ្ឌល R&D ជាន់ខ្ពស់សម្រាប់ Semiconductor និង AI។
- ភាគខាងត្បូង (ទីក្រុងហូជីមិញ): ជា Hub ធំបំផុត ដែលរួមបញ្ចូលទាំងរោងចក្រ និងការរចនា។ ក្រុមហ៊ុនដែលលេចធ្លោជាងគេគឺ Intel ដែលមានរោងចក្របង្គុំ និងសាកល្បងឈីបធំបំផុតមួយក្នុងលោករបស់ Intel។ ក្រៅពីនេះ នៅមាន Renesas, Qualcomm, Marvell និង Bosch ជាដើម។
តើចំណុចនេះប្រាប់អ្វីដល់យើង?
អ្វីដែលធ្វើឱ្យវៀតណាម "គួរឱ្យខ្លាច" គឺមិនមែនត្រឹមតែរឿងកម្លាំងពលកម្មថោក ឬការបញ្ចុះពន្ធនោះទេ ប៉ុន្តែគឺសមត្ថភាពក្នុងការបង្កើត "Deep Supply Chain" ឬខ្សែសង្វាក់ផ្គត់ផ្គង់ដែលចាក់ឫសជ្រៅនៅក្នុងប្រទេសបានជោគជ័យ។
លើសពីនេះ វៀតណាមត្រៀមខ្លួនរួចជាស្រេចនូវធនធានមនុស្ស ដោយរដ្ឋាភិបាលកំណត់គោលដៅផលិតវិស្វករផ្នែក Semiconductor ឱ្យបាន ៥០,០០០ នាក់ ត្រឹមឆ្នាំ ២០៣០។
ទោះជាយ៉ាងណាក៏ដោយ វៀតណាមនៅតែប្រឈមនឹងបញ្ហា "សន្តិសុខថាមពល"។ ឧស្សាហកម្មឈីបត្រូវការថាមពលមហាសាល និងមានស្ថិរភាពខ្ពស់បំផុត។ ការដាច់ភ្លើងត្រឹមតែមួយប៉ប្រិចភ្នែក អាចធ្វើឱ្យបន្ទះឈីបទាំងឡូត្រូវខូចខាត និងខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
🇰🇭 តើកម្ពុជាស្ថិតនៅត្រង់ណា?
កាលពីមុន ពិភពលោកស្គាល់កម្ពុជាថាជាមជ្ឈមណ្ឌលផលិតកាត់ដេរ (សម្លៀកបំពាក់ និងស្បែកជើង) ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានចាប់ផ្តើមប្តូរទិសដៅយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់។
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ "ផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិក" ក្នុងគោលដៅប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតគ្រឿងបង្គុំអេឡិចត្រូនិកដ៏សំខាន់មួយ គោលដៅគឺចង់បង្កើនការនាំចេញក្នុងវិស័យនេះឱ្យបានលើសពី ១,៦ ពាន់លានដុល្លារ នៅឆ្នាំ២០២៧។
បច្ចុប្បន្ន កម្ពុជាមិនមែនចាប់ផ្តើមពីសូន្យនោះទេ យើងមានក្រុមហ៊ុនអេឡិចត្រូនិកធំៗដែលកំពុងប្រតិបត្តិការរួចទៅហើយដូចជា...
- MinebeaMitsumi (ជប៉ុន): ផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងម៉ូទ័រតូចៗដែលមានភាពជាក់លាក់ខ្ពស់។
- Denso (ជប៉ុន): ផលិតគ្រឿងបង្គុំរថយន្ត។
- Sumitomo: ផលិតប្រព័ន្ធខ្សែភ្លើងក្នុងរថយន្ត។
- វត្តមានរោងចក្រដំឡើងរថយន្តដូចជា Ford, Toyota, និង Hyundai ដែលសុទ្ធតែជាអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិក និងឈីប។
ខណៈដែលវៀតណាមចាប់ផ្តើមមានតម្លៃពលកម្មខ្ពស់ជាងមុន កម្ពុជាក្លាយជាជម្រើស "Plus One" សម្រាប់ក្រុមហ៊ុនដែលចង់កាត់បន្ថយការចំណាយ...
- ច្បាប់វិនិយោគថ្មី: ផ្តល់ការលើកទឹកចិត្តពន្ធដារយ៉ាងច្រើនសម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
- កិច្ចព្រមព្រៀងពាណិជ្ជកម្ម: ការទទួលបានការអនុគ្រោះពន្ធពីទីផ្សារធំៗ (RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកូរ៉េ)។
- កម្លាំងពលកម្មវ័យក្មេង: កម្ពុជាមានប្រជាជនវ័យក្មេងច្រើន ដែលងាយស្រួលក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យាថ្មីៗ។
ដើម្បីឈានទៅដល់កម្រិតដូចវៀតណាម កម្ពុជាត្រូវដោះស្រាយបញ្ហាសំខាន់ៗចំនួនពីរ..
- ថ្លៃអគ្គិសនី និងស្ថិរភាព: ដូចវៀតណាមដែរ ឧស្សាហកម្មឈីបត្រូវការអគ្គិសនីថោក និងមិនដាច់ភ្លើងឡើយ។
- ជំនាញបច្ចេកទេស: យើងត្រូវការបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសឱ្យបានច្រើន និងលឿនជាងមុន ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ៤.០។
បើនិយាយឱ្យចំ កម្ពុជាប្រហែលជាមិនទាន់អាចទៅដណ្តើមការផលិតឈីបកម្រិតខ្ពស់ ពីវៀតណាមបាននោះទេ ប៉ុន្តែកម្ពុជាមានឱកាសខ្ពស់ក្នុងការធ្វើជា "មជ្ឈមណ្ឌលផលិតគ្រឿងបង្គុំ" និងការបង្គុំគ្រឿងអេឡិចត្រូនិកដែលគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់។
ប្រសិនបើវៀតណាមជា "ខួរក្បាល" កម្ពុជាអាចដើរតួជា "ប្រព័ន្ធប្រសាទ ឬសរសៃឈាម" (គ្រឿងបង្គុំ និងខ្សែចម្លង) ដែលតភ្ជាប់ប្រព័ន្ធអេឡិចត្រូនិកទាំងមូលចូលគ្នា។ អ្វីដែលកម្ពុជាត្រូវធ្វើបន្ត គឺការបំប្លែងកម្លាំងពលកម្មពីផ្នែកកាត់ដេរ ឱ្យមកជាផ្នែកបច្ចេកទេសអេឡិចត្រូនិកឱ្យបានកាន់តែច្រើន។
កូនខ្មែរអើយ..ខំប្រឹងប្រែងឡើង.... ចាប់ផ្តើមពីខ្លួនយើងមុន បើមិនខំទេយើងនឹងក្លាយជាកាកសំណល់ដែលពិភពលោកគេបោះបង់ចោលនៅបាតឃ្លាំង។ប្រភព សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #ទីផ្សារកម្ពុជា #លក់ដូរ #កម្ពុជាវៀតណាម #វៀតណាម #កំណើនសេដ្ឋកិច្ច #GDP

No comments:
Post a Comment