www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, December 15, 2025

ថៃ បញ្ជូនមន្ត្រីទៅពិនិត្យ​ KK Park ក្រោយមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកកម្ទេចអគារ Scammer




ក្រោយមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកកម្ទេចអគារ Scammer នៅតំបន់សេដ្ឋកិច្ចពិសេស KK Park និង Shwe Kokko ក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យភាគីថៃឯណោះ ព្រួយបារម្ភដែរ ហើយពេលនេះថៃ ក៏បានបញ្ជូនក្រុមមន្ត្រីទៅទីនោះ ដើម្បីមើលការខូចខាត។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥, អាជ្ញាធរថៃដែលមានសហការជាមួយមន្ត្រីចិនផងនោះ បានធ្វើដំណើរពីខេត្ត Tak ឆ្លងដែនចូលទៅតំបន់ Myawaddy នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីមីយ៉ាន់ម៉ា ពិនិត្យការខូចខាត។

ក្នុងអំឡុងពេលនោះដែរ ភាគីទាំងពីរ បានឯកភាពដោះដូរព័ត៌មានគ្នា រឹតបណ្តឹងការតភ្ជាប់អគ្គិសនី និងប្រគល់ Scammer ឲ្យគ្នាទៅវិញទៅមក៕

ប្រភព៖ Bangkok Post







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages