www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, January 1, 2025

លោកស្រី ភឿង សកុណា ថ្វាយសារលិខិតអបអរសាទរសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលបានជួសជុល និងប្រែក្លាយអគារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» នៅវត្តស្វាយពពែ

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្វាយសារលិខិតអបអរសាទរយ៉ាងក្រែលែង សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ ដែលបានជួសជុល និងប្រែក្លាយសំណង់អគារបុរាណបេតិកភណ្ឌជាតិឡើងវិញ ជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី» ស្ថិតនៅបរិវេណវត្តស្វាយពពែ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានឃើញសំណង់អគារ បុរាណនៅក្នុងបរិវេណវត្តស្វាយពពែ បានជួសជុលរួច និងប្រែក្លាយជាអគារដែលបានប្រើប្រាស់ឡើងវិញជាមុខងារ «ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី»។

ស្នាព្រះហស្ដសម្តេចព្រះមហាសង្ឃរាជ ដែលបានយកព្រះទ័យទុកដាក់ក្នុងការចូលរួមថែរក្សា និងលើកតម្លៃបេតិកភណ្ឌជាតិ។ សមិទ្ធផលនេះ ពិតជាគំរូដ៏ថ្លៃថ្លាចំពោះវត្តអារាមនានាទូទាំងប្រទេសដែលមានសម្បត្តិបេតិកភណ្ឌ ដោយប្រែក្លាយសំណង់បុរាណឱ្យមានសកម្មភាពឡើងវិញ ដែលជាការរួមចំណែកដល់សង្គមជាតិ ដើម្បីថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យស្ថិតនៅគង់វង្ស៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages