បន្ទាប់ពីទទួលបានព័ត៌មាននេះ លោក ហេង រតនា ស្នងការរង ទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាត់ឱ្យផ្នែកជំនាញធ្វើការស្រាវជ្រាវ និងទាក់ទងនាំយករថយន្ត ព្រមទាំងអ្នកបើកបរ និងអង្គរក្ស មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់កង់បីចូលមកដោះស្រាយតាមនីតិវិធី។
សូមជម្រាបថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរថយន្តស៊េរីទំនើបមួយគ្រឿងបានបុកកង់បី ប៉ុន្តែអ្នកបើកបរមិនបានចុះដោះស្រាយនោះទេ ហើយបែរជាមានអ្នកមកជួយដោយនាំយករថយន្តមួយគ្រឿងផ្សេងទៀតមករំដោះចេញពីកន្លែងកើតហេតុ ដោយមានអង្គរក្សរួមដំណើរផងដែរ៕






No comments:
Post a Comment