www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, October 2, 2026

តុលាការអូស្ត្រាលីអនុញ្ញាតឱ្យលោក សែ សុឃន អគ្គនាយករងគយ ត្រឡប់មកកម្ពុជាវិញ ក្រោមលក្ខខណ្ឌតម្កល់ប្រាក់ធានា ដែលចោទប្រកាន់រឿងបៀតបៀនផ្លូវភេទលេីកុមារាអាយុក្រោម១៦ឆ្នាំ



ភ្នំពេញ ៖ លោក សែ សុឃន អគ្គនាយករងគយ ត្រូវបានតុលាការអូស្ត្រាលីអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ ក្រោមលក្ខខណ្ឌតម្កល់ប្រាក់ធានា ដែលចោទប្រកាន់រឿងបៀតបៀនផ្លូវភេទលេីកុមារាអាយុក្រោម១៦ឆ្នាំ
សូមបញ្ជាក់ថា ៖ បើយោងតាមការចុះផ្សាយរបស់កាសែតអូស្ត្រាលី Herald Sun នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទលើកុមារាអាយុក្រោម ១៦ឆ្នាំនៅទីសាធារណៈនៃតំបន់កំពង់ផែ Mordialloc នៃប្រទេសអូស្ត្រាលី ត្រូវបានតុលាការកំពូលរដ្ឋវិកតូរី អនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ។

កាសែតអូស្ត្រាលី Herald Sun  បានផ្សាយថា , ការអនុញ្ញាតនេះធ្វើឡើងក្រោមលក្ខខណ្ឌតម្កល់ប្រាក់ និងទ្រព្យសម្បត្តិធានាជិត ៣លានដុល្លារអូស្ត្រាលី។

ទោះបីជាមានការចោទប្រកាន់នេះក្តី មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះបានបដិសេធយ៉ាងដាច់អហង្ការចំពោះបទចោទប្រកាន់ទាំងអស់ និងបានបញ្ជាក់ថា លោកនឹងតស៊ូក្តីដើម្បីការពារកិត្តិយសរបស់លោក។

ជុំវិញករណីនេះ អ្នកច្បាប់មួយចំនួនបានលើកឡើងថា  ប្រសិនបើមានភស្តុតាងថា លោកអគ្គនាយករងលោក សែ សុឃន ប្រព្រឹត្តបទល្មើសបៀតបៀនកុមារានៅទីសាធារណៈ ដូចការចោទប្រកាន់មែននោះ ទោះមានអ្នកជួយដាក់ប្រាក់ ឬទ្រព្យសម្បត្តិធានាក៏ដោយ ក៏តុលាការអូស្ត្រាលីមិនអាចអនុញ្ញាតឱ្យចេញពីប្រទេសអូស្ត្រាលីដែរ។

យ៉ាងណាមិញ ករណីនេះនៅតែស្ថិតក្រោមនីតិវិធីច្បាប់ ហើយសាធារណជនគួររង់ចាំការសម្រេចសេចក្តីរបស់តុលាការជាមុនសិន មុននឹងធ្វើការវិន្និច្ឆ័យណាមួយ ដើម្បីជៀសវាងការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់៕

ប្រភព ៖ កាសែតអូស្ត្រាលី Herald Sun

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages