ទីតាំងស្តុកទំនិញទី១ នៅក្បែរច្រកព្រំដែនជ្រៃធំ ក្នុងភូមិព្រែកស្បូវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កម្លាំងអន្តរាគមន៍ពិសេសនៃអគ្គនាយដ្ឋានគយ រកឃើញសាច់បង្កកចំនួនជាង១៨តោន និងគ្រឿងទេសចិន ជាង៧តោន ដែលទំនិញទាំងនោះជារបស់ជនជាតិចិន លួចនាំគេចពន្ធឆ្លងដែនចូលកម្ពុជា។
ដោយឡែកនៅព្រឹកថ្ថៃដដែលនេះ នៅខាងទឹកទឹកខេត្តតាកែវឯណោះវិញ កម្លាំងពិសេសនៃអគ្គនាយកដ្ឋានគយ បានចុះពិនិត្យអនុលោមទំនិញលើឃ្លាំងផ្ទេរទំនិញមួយកន្លែង នៅក្នុងភូមិពុទ្ធ្រា ឃុំគោកធ្លក ស្រុកអង្គបុរី នៅក្បែរច្រកទ្វារព្រំដែនបាក់ដៃ ដោយរកឃើញទំនិញចម្រុះបង់ពន្ធមិនគ្រប់ជាង១០តោនផងដែរ។
ករណីទាំងពីរខាងលើនេះលោក ព្រាប គារ៉ាត់ បានឲ្យដឹងថា កម្លាំងពិសេសនៃអគ្គនាយកដ្ឋានគយ កំពុងបំពេញនីតិវិធីគយ ដោយតម្រូវឲ្យម្ចាស់ទំនិញចូលខ្លួនបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ និងមានការពិន័យផងដែរ។
មហាជនក្នុងមូលដែលដឹងរឿងនេះ មានការសាទរយ៉ាងខ្លាំងលើចំណាត់អនុវត្តផែនការមុតស្រួចក្នុងការបង្ការ និងបង្រ្កាបទំនិញគេចពន្ធ របស់កម្លាំងពិសេសនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការចាត់វិធានការដ៏តឹងរុឹងមុតស្រួច ប្រមូលថវិកាពន្ធចំណូលពន្ទរដ្ឋ ឲ្យបានកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីចម្រើន។
មហាជនបានលើកឡើងថា បើលោក កៅ ម៉ៅប្រធានការិយាល័យគយច្រកព្រំដែនជ្រៃធំខេត្តកណ្តាល និងលោក ម៉ែន សុីថា ប្រធានការិយាល័គយច្រកព្រំដែនបាក់ដៃ ខេត្តតាកែវធ្វើការដោយយកចិត្តទុកដាក់ទៅតាមច្បាប់គយកំណត់ ហេតុអ្វីទំនិញគេចពន្ធទាំងនេះអាចដឹកចូលប្រទេសកម្ពុជាបានជារផងរាល់ថ្ងៃ? ឬមួយបានក្លាយជាប្រពៃណីនៃការគប់គិត គៃបន្លំថវិកាពន្ធចំណូលរដ្ឋចែកគ្នាធ្វើមាន ធ្វើបានផ្ទាល់ខ្លួនទៅហើយ៕










No comments:
Post a Comment