www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 8, 2026

ថៃ ​​គ្រោង​​បញ្ជូនមន្ត្រីទូត មកកាន់កម្ពុជាវិញ ដើម្បីស្តារទំនាក់ទំនង និង រៀបចំ​ក្រុមបច្ចេកទេស​ចរចា​ព្រំដែនគោក​​



ក្រោយ​​ជំនួបត្រីភាគីដ៏សំខាន់មួយរវាងថ្នាក់ដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន រឿង​ដែលមហាជនចាប់អារម្មណ៍បំផុតនោះ គឺការត្រៀមបញ្ជូនមន្ត្រីទូត​ជាន់​ខ្ពស់ (Chargé d’affaires) ឲ្យ​ត្រឡប់ទៅកាន់ស្ថានទូត​នៃប្រទេសទាំងពីរវិញ ដែល​ជាផ្នែក​នៃ​ការ​ស្តារទំនាក់​ទំនង​​​​​ទៅរក​ប្រក្រតីភាពឡើង​វិញ​ ដែល​ជា​ការ​ប្រកាស​​ដោយ​​នាយករដ្ឋមន្ត្រី​ទាំងពីរ​។

សារព័ត៌មាន Khaosod បាន​ចុះផ្សាយនា​​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ​ ដោយ​ដក​ស្រង់​សម្ដី​លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ថា វា​គឺជាជំហានដំបូងបង្អស់ ក្នុងការបើកផ្លូវទំនាក់ទំនងផ្ទាល់ ដើម្បីឲ្យ​ការជជែកគ្នាលើបញ្ហាផ្សេងៗអាចប្រព្រឹត្តទៅបានយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាងមុន។ ការសម្រេចចិត្តនេះ ធ្វើឡើង ក្នុងគោលបំណងកសាងទំនុកចិត្ត និងបង្កើតបរិយាកាសវិជ្ជមានឡើងវិញ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ មានភាពរកាំរកូសមួយរយៈកន្លងមក។

លោក Sihasak បានលើកឡើង​ថា ប្រទេសទាំងពីរ គួរតែងាកមកនិយាយគ្នាដោយត្រង់ទៅត្រង់មក ដើម្បីស្វែងរកផ្លូវដើររួមគ្នា។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ត្រូវបានលើកយកមកអនុវត្តភ្លាមៗផងដែរ ជាពិសេសការស្តារយន្តការចរចារវាងប៉ូលិស និងប៉ូលិស ដើម្បីរួមគ្នាបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) ដែលកំពុងតែ​រីករាលដាល។ លើសពីនេះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈសមាគមមិត្តភាព ក៏ត្រូវបានចាត់ទុកថាជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពយូរអង្វែង។

ចំពោះ​ការ​ចរចា​​ព្រំ​ដែ​នគោក​​ លោក Sihasak បានពន្យល់ថា ភាគីថៃកំពុងរៀបចំកិច្ចប្រជុំបច្ចេកទេស ដើម្បីកំណត់ចំណុចចាប់ផ្តើមនៃការចរចាឲ្យ​បានច្បាស់លាស់ មុននឹងឈានទៅដល់ការបើកកិច្ចប្រជុំគណៈកម្មការ​ខណ្ឌ​សីមា​​ព្រំ​ដែន​គោក (JBC)។

លោក Sihasak ​បញ្ជាក់​ថា ថៃមិនបានគេចវេះពីការចរចានោះទេ ប៉ុន្តែបញ្ហាខ្លះត្រូវចំណាយពេលដោះស្រាយ ខណៈបញ្ហាខ្លះអាចដោះស្រាយបានភ្លាមៗ។ ជំហរនេះ បង្ហាញថា ភាគីទាំងពីរចង់ប្រើប្រាស់ការពិភាក្សាដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages