www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 29, 2026

ល្បីថាលោកមេគយច្រកទ្វេភាគីព្រំដែនប្រាសាទគប់គិតបើកដៃឲ្យឈ្មួញវៀតណាមដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ចូលក្នុងស្រុកខ្មែរមិនគិតពីពន្ធរដ្ឋ....!



ក្រុងបាវិត ៖ តាមសេចក្តីរាយការណ៌បានឱ្យដឹងថា រថយន្តធំៗដឹកទំនិញទំនងជាបង់ពន្ធមិនគ្រប់ ទាំងទំនិញនាំចេញនិងទំនិញនាំចូល ហាក់ដូចជាមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់ពីមន្ត្រីជំនាញដែលនៅដេកប្រចាំការនៅរច្រកទ្ខារនោះឡើយ ខណៈដែលមន្ត្រីទាំងអស់នោះត្រូវបានសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ និងតែងតាំងឱ្យបំពេញតួនាទីជាមុខជាមាត់ ពិសេសជាអ្នកថែរក្សាសុខភាពប្រជាជន និងជាអ្នករកចំណូលជូនជាតិផងដែរ។

ប្រភពបានបន្ថែមថា ក្រុមឈ្មួញវៀតណាមតូច ធំ ដឹកជញ្ជូនទំនិញគេចពន្ធផ្សេងៗ តាមរថយន្តគ្របជិតៗ ចូលចតបណ្តោយផ្លូវ  និងមានរថយន្តខ្មែរ ចាំសាងទំនិញដឹកជញ្ជូនចែកចាយបន្តក្នុងទីផ្សារក្នុងប្រទេសកម្ពុជាដោយសេរី តាមច្រកព្រំដែនប្រាសាទ ក្នុងក្រុងបាវិតខេត្តស្វាយរៀង ។មេគយច្រកប្រាសាទ ទំនងជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ឬមួយប្រើអំណាចនិងតួនាទីរបស់ខ្លួនដើម្បីប្រមូលលុយ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ ហើយទំនងជាអាងខ្នងបង្អែករឹងមាំនៅពីក្រោយទេដឹង? ទើបបណ្ដែតបណ្ដោយ ឲ្យបក្សពួកឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធគ្របតង់ជិតៗឆ្លងដែនចូលខ្មែរដោយសេរី មិនខ្វល់ពីការរិះគន់។

បើតាមប្រភពពីអាជីវករឲ្យដឹងថា នៅច្រកទ្វេភាគីប្រាសាទមានក្រុមដឹកទំនិញគេចពន្ធពីវៀតណាមចូលមកស្តុកក្នុងឃ្លាំងធំៗជាច្រើនរួចបន្តដឹកចេញទៅចែកចាយក្រុងភ្នំពេញនឹងបណ្តាខេត្តនានាដោយមិនខ្វល់ពីបង់ពន្ធចូលរដ្ឋ ។ ទោះបីជាអគ្គនាយកដ្ឋានគយ ប្រកាសបើកយុទ្ធនាការក្តៅគគុក បង្ក្រាបទំនិញគេចពន្ធឆ្លងដែនគ្រប់រូបភាពដើម្បីប្រមូលថវិកាបង្កើនចំណូលពន្ធរដ្ឋក៏ដោយ ក្រុមឈ្មួញទាំងនោះមិនខ្លាចរអាដែរ ដោយសាពួកគេមានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយសម្រួល។

មានការលើកឡើងថា មេគយច្រកទ្វេភាគីព្រំដែនប្រសាទ មិនបានយកចិត្តទុកដាក់បំពេញតួនាទីតាមច្បាប់កំណត់ឡើយ ទើបចេះតែផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ពាក់ព័ន្ធ ពាក់ព័ន្ធនឹងលំហូរទំនិញគេចពន្ធ ទំនិញដែលរដ្ឋហាមឃាត់ និងទំនិញបង់ពន្ធមិនគ្រប់ ទាំងទំនិញនាំចូល និងនាំចេញ។ ជាក់ស្តែងមេឈ្មួញដឹកទំនិញឆ្លងដែនទាំងអស់សុទ្ធតែជិតស្និទ្ធជាមួយលោកមេគយប្រចាំច្រកទ្វារព្រំដែនតែម្តងហើយមើលទៅ..?។

គួរបញ្ជាក់ដែរថា ក្រោយផ្ទុះរឿងអាស្រូវអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវ និងលាតត្រដាងជាសាធារណៈលើមន្ត្រីគយម្នាក់នៅខេត្តកោះកុងឈ្មោះ សាន សូនា ថាបានប្រព្រឹត្តអំពើពុករលួយជាង១លានដុល្លារក្នុងរយៈពេលជាង១ឆ្នាំ ហើយឈានដល់ការចោទប្រកាន់តាមផ្លូវតុលាការ ធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនស្រឡាំងកាំងនឹកស្មានមិនដល់នៃអំពើពុករលួយដ៏ធំធេងរបស់មន្ត្រីគយ។

ករណីដ៏អាម៉ាស់លេចធ្លាយថវិកាជាតិយ៉ាងច្រើនសម្បើមចូលហោប៉ៅបុគ្គលមន្ត្រីគយបែបនេះ ត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជាដាក់ការណែនាំ និងរឹតបន្តឹងលើមន្ត្រីគយគ្រប់ការិយាល័យច្រកទ្វារ ប្រធានសាខាគយគ្រប់ខេត្ត គយចល័ត ត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់កំណត់  គោរពតាមបទដ្ឋាននីតិវិធីគយ ដើម្បីប្រមូលថវិកាពន្ធចូលថវិកាជាតិឲ្យបានកាន់ច្រើន។

ករណីកើតឡើងនៅច្រកទ្វេភាគីប្រាសាទ មហាជនរង់ចាំមើលថា តើវាសនា ប្រធានគយច្រក ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលសំបូររឿងអាស្រូវធ្វេសប្រហែសក្នុងការបំពេញតួនាទីរបស់ខ្លួនជាបន្តបន្ទាប់ ធ្វើឲ្យបាត់ចំណូលថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ តើឯកឧត្តមបណ្ឌិត គុណ ញឹម នឹងចាត់វិធានការតាមផ្លូវរដ្ឋបាល និងផ្លូវច្បាប់យ៉ាងណាទៅ?...។

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពគេហទំព័រសម្លេងរាជសីហ៍មិនអាចសុំការបកស្រាយពីលោកប្រធានច្រកប្រាសាទបានទេនៅព្រឹកថ្ងៃទី២៩ឧសភានេះ ដោយមិនមានលេខទំនាក់ទំនង៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages