www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 23, 2026

អភិបាលខេត្តសៀមរាប ប្រកាសព្រមានថា៖ កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសជាតិយើង យើងខ្ញុំតាមចាប់គ្រប់ទីកន្លែង



ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានប្រកាសព្រមានដល់ជនដែលពាក់ព័ន្ធនិងបទល្មើស scam online ដោយមិនឱ្យរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។

តាមរយៈសារដែលបានបង្ហោះនៅលើទំព័រ facebook ផ្ទាល់ខ្លួន ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀម រាប នៅយប់ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2026 នេះ បានសរសេរថា៖

ជូនម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តសៀមរាប។
     
ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើយើងរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១០០០ដុល្លារ) ១០នាក់ម្ចាស់ទីតាំងត្រូវបង់១០០០០ដុល្លារ បើ១០០នាក់សូមគិតតាមការគួរ។ បើរកឃើញមានសហការបើកscam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។

អភិបាលខេត្តសៀមរាបបានសរសេរបន្តថា៖
កុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសជាតិយើង យើងខ្ញុំតាមចាប់គ្រប់ទីកន្លែង។ ជួយសម្តេចនាយករដ្ឋមន្ត្រីដើម្បីសំអាត scam online អោយអស់ពីកម្ពុជា ក៏ដូចជួយលើកមុខមាត់កម្ពុជាយើង។ ជូនជ្រាបដល់ម្ចាស់ទីតាំងទាំងអស់ ហើយឈប់អន្តរាគមន៍ទៀតថារបស់អ្នកធំណា ខ្ញុំចង់ឃើញដូចសម្តេចនាយករដ្ឋមន្ត្រីចង់បាន៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages