www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, May 14, 2026

ប្រធាន គ.ប.ប ខេត្តបាត់ដំបង ដែលបោកប្រាស់មនុស្សមួយនគររឿងទុរេន ត្រូវបានក្រសួងបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌ



ភ្នំពេញ : ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ 15/05/26 បានសម្រេចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង ដែលមានកំហុសរឿងភូតកុហកសាធារណជនរឿងទុរេនលួចនាំចូលពីប្រទេសថៃ ។

លោកស្រី ចម និមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់នៅក្នុងលិខិតមួយថា ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស អត្តលេខ ១៧៣០៥០០០២០ ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ក.ប.ប. ខេត្តបាត់ដំបង នៃអគ្គនាយកដ្ឋាន កិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការព្រមានជាសាធារណៈពីប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន នៅក្នុងជំនួបកិច្ចការបក្សមួយ ឯខេត្តស្វាយរៀងកាលពីម្សិលមិញ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages