www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, December 13, 2024

រូបភាពពីផ្កាយរណបបង្ហាញថា រុស្ស៊ីកំពុងប្រមូលគ្រឿងយុទ្ធោបករណ៍នៅមូលដ្ឋានប្រទេសស៊ីរី


 យោងតាមរូបភាពពីផ្កាយរណបដែលចេញផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យា Maxar បានឱ្យដឹងថា ប្រទេសរុស្ស៊ី ទំនងជាកំពុងប្រមូលគ្រឿងយុទ្ធោបករណ៍នៅឯមូលដ្ឋានទ័ពអាកាសយោធា នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំរបបប្រធានាធិបតី លោក Bashar al-Assad ធ្វើឡើងដោយក្រុមឧទ្ទាម កាលពីចុងសប្តាហ៍មុន។

រូបភាពដែលថតបាន កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ បង្ហាញពីអ្វីដែលមើលទៅដូចជាយន្តហោះ Antonov AN-124 យ៉ាងហោចណាស់ចំនួនពីរគ្រឿង ជាប្រភេទយន្តហោះដឹកទំនិញធំបំផុតមួយរបស់ពិភពលោក នៅមូលដ្ឋានទ័ពអាកាស Hmeimim ក្នុងខេត្ត Latakia តំបន់ឆ្នេររបស់ប្រទេសស៊ីរី។

ក្រុមហ៊ុន Maxar បាននិយាយថា មូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនៅតំបន់ Tartous ជាមជ្ឈមណ្ឌលជួសជុល និងដោះដូរ នៅសមុទ្រមេឌីទែរ៉ាណេតែមួយគត់របស់រុស្ស៊ី ដែលនៅតែមិនផ្លាស់ប្តូរច្រើន។

សារព័ត៌មាន Channel 4 របស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ខ្លួនបានឃើញក្បួនរថយន្តយោធារុស្ស៊ីជាង ១៥០ គ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវមួយ។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យោធារុស្ស៊ី កំពុងមានចំណាត់ការក្នុងសណ្តាប់ធ្នាប់ល្អ ហើយទំនងជាមានកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ី ចាកចេញពីប្រទេសស៊ីរី ជាបន្តបន្ទាប់។

វិមានក្រឹមឡាំង បាននិយាយថា ការផ្តោតសំខាន់របស់ខ្លួន ចាប់តាំងពីការដួលរលំរបបលោក Assad គឺដើម្បីធានាបានសន្តិសុខនៅមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី និងបេសកកម្មការទូតរបស់ខ្លួន។


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages