www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 10, 2024

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់មន្រ្តីក្រោមឱវាទបន្តស្មារតីបុរេសកម្ម គ្រប់សកម្មភាពការងារ ជាពិសេសបង្កើនការងារផ្សព្វផ្សាយសារអប់រំសុខភាព ឲ្យកាន់តែទូលំទូលាយដល់សហគមន

រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់មន្រ្តីក្រោមឱវាទបន្តស្មារតីបុរេសកម្ម គ្រប់សកម្មភាពការងារ ជាពិសេសបង្កើនការងារផ្សព្វផ្សាយសារអប់រំសុខភាព ឲ្យកាន់តែទូលំទូលាយដល់សហគមន៍

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់មន្រ្តីក្រោមឱវាទបន្តស្មារតីបុរេសកម្ម គ្រប់សកម្មភាពការងារ ជាពិសេសបង្កើនការងារផ្សព្វផ្សាយសារអប់រំសុខភាព ឲ្យកាន់តែទូលំទូលាយដល់សហគមន៍។

ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឳកាសបដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តដែលមានការនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដែលអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមបន្តបំពេញតួនាទីភារកិច្ចឱ្យបានសកម្មបន្ថែមទៀត ទាំងកម្រិតនាយកដ្ឋាន និងការិយាល័យ និងមន្រ្តីរាជការ បុគ្គលិក តាមរយៈឥរិយាបថបុរេសកម្មដោយត្រូវឆ្លុះបញ្ចាំងគ្រប់រូបភាពការងារ ជាមួយលទ្ធផលដែលវាស់វែងបាន។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ ជូនថ្នាក់ដឹកនាំ ក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន សំដៅបង្កើនប្រសិទ្ធភាពការងារ និងលទ្ធផល៖

* បង្កើនការផ្សព្វផ្សាយគ្រប់រូបភាពជាពិសេសសារលើកកម្ពស់សុខភាព ដោយភាពបុរេសកម្ម និងប្រកបដោយនវានុវត្តន៍។

* បន្តពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលដោយសហការជាមួយអជ្ញាធរមូលដ្ឋានក្នុងការពិនិត្យមើលការផ្តល់សេវារបស់មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលមិនមានច្បាប់ ឬអនុវត្តលើសពីអ្វី ដែលច្បាប់ និយាមប្រតិបត្តិអនុញ្ញាត។

* បន្តយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានសុខាភិបាលផ្សេងៗ ដែលត្រូវឈរលើភាពត្រឹមត្រូវ ច្បាស់លាស់បែបវិទ្យាសាស្ត្រ។

* បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់ច្រកឃ្លាំមើល ខេត្ត-ក្រុង និងចរន្តនៃការវិវត្តន៍ជំងឺឆ្លងក្នុងតំបន់ និងពិភពលោក ក្នងស្មារតីបុរេសកម្ម និងត្រៀមធ្វើអន្តរាគមន៍បន្ទាន់៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages