www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, June 19, 2024

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អនុញ្ញាតឱ្យនាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនហ្រ្គេប ខេមបូឌា (Grab) ដឹកនាំដោយលោក Corentin Rouxel នាយកប្រចាំប្រទេសនៃក្រុមហ៊ុនហ្រ្គេប ទទួលបន្ទុកកម្ពុជា និងមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ។

គោលបំណងចម្បងនៃជំនួបនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គឺដើម្បីសម្តែងការគួរសម និងជម្រាបលាពីសំណាក់លោក Corentin Rouxel ដែលនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា ក៏ដូចជាណែនាំនូវនាយកប្រចាំប្រទេសថ្មី គឺ លោក កាំង សុវណ្ណារ័ត្ន ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី សម្រាប់ការគាំទ្រដល់ក្រុមហ៊ុនហ្គ្រេប តាំងពីដើមមក ពិសេសលើការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធានសុវត្ថិភាពនានាដែលអ្នកប្រើប្រាស់ផ្លូវ និងអ្នកបើកបរគ្រប់រូប រួមទាំងភ្នាក់ងារបើកបររបស់ក្រុមហ៊ុនហ្រេ្គបត្រូវប្រកាន់ខ្ជាប់ ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យនូវសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរនៅលើដងផ្លូវ។

ថ្លែងក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមហ៊ុនហ្រ្គេប ក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលកន្លងមក និងបានស្នើឱ្យក្រុមហ៊ុនបន្តការយកចិត្តទុកដាក់លើការបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពនៃការបើកបរទៅកាន់ភ្នាក់ងារបើកបររបស់ក្រុមហ៊ុន សំដៅរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages