www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, June 16, 2024

រដ្ឋមន្ត្រីស្វីស៖ ជំនួបកំពូលអ៊ុយក្រែនមួយផ្សេងទៀត អាចកើតឡើងមុនការបោះឆ្នោតអាមេរិក

 រដ្ឋមន្ត្រីស្វីស៖ ជំនួបកំពូលអ៊ុយក្រែនមួយផ្សេងទៀត អាចកើតឡើងមុនការបោះឆ្នោតអាមេរិក


រដ្ឋមន្ត្រីក្រសួងការបរទេសស្វីស លោក អ៊ីកណាហ្ស៊ីញ៉ូ កាស៊ី(Ignazio Cassis) បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូលបន្តមួយផ្សេងទៀតបន្ទាប់ពីកិច្ចពិភក្សាកាលពីចុងសប្តាហ៍នេះ ក្នុងប្រទេសស្វីស នឹងមានគោលបំណងត្រួសត្រាយផ្លូវសម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន គឺអាចសម្រេចធ្វើទៅបាន នៅមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។

សម្រាប់ទីកន្លែងដែលសន្និសីទអ៊ុយក្រែនធ្វើបន្ទាប់ នៅមិនទាន់ច្បាស់លាស់នៅឡើយ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោកនៅរមណីយដ្ឋាន ប៊ូអឺជេនស្តុក(Buergenstock) ក្នុងប្រទេសស្វីសភាគកណ្តាល។

លោក បាននិយាយថា ករណីលើកលែង អាចត្រូវបានធ្វើឡើងសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការមកកាន់ប្រទេសស្វីស ទោះបីជាមានដីកាចាប់ខ្លួនដែលចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ដោយ ព្រោះថា វាអាចធ្វើទៅបាន យោងទៅតាមច្បាប់របស់យើង ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចប្រជុំកំពូលនៅប្រទេសស្វីស កាលពីចុងសប្តាហ៍ បាននាំមកនូវសន្តិភាពកាន់តែខិតទៅជិតអ៊ុយក្រែន ប៉ុន្តែសន្តិភាពពិតប្រាកដ នៅមិនទាន់ទទួលបាននៅឡើយ ក្នុងជំហានដំបូងនេះ ហើយវាត្រូវការភាពអត់ធ្មត់ និងការប្តេជ្ញាចិត្ត ។

លោកស្រី បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពុំមានភាពហ្មត់ចត់ចំពោះការបញ្ចប់សង្រ្គាមនេះទេ ដោយបានធ្វើការទាមទារឱ្យអ៊ុយក្រែនប្រគល់ទឹកដី ទោះបីជាមិនស្ថិតក្នុងដៃរុស្ស៊ីក៏ដោយ។

ដោយផ្តល់សេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា នឹងពុំមានសន្តិភាពយូរអង្វែង បើគ្មានបូរណភាពទឹកដីសម្រាប់ប្រទេសរបស់លោក ហើយការបន្តការងារដោយអ្នកចូលរួមកិច្ចប្រជុំកំពូល នឹងបើកផ្លូវទៅកាន់កិច្ចប្រជុំកំពូលលើកទីពីរ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages