www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 6, 2024

ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក ចេញសេចក្តីប្រកាសព័ត៌មានរួម ជុំវិញលទ្ធផលកិច្ចប្រជុំត្រីភាគី អំពី «ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ធនធាន​ទឹក» ជាលើកដំបូង

 

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក។

កិច្ចប្រជុំត្រីភាគីនេះ រៀបចំធ្វើជាលើកដំបូង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញនៃក្រសួងទាំង៣។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស រដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំ បានព្រមព្រៀងជាគោលការណ៍ នូវចំណុចសំខាន់ចំនួន៤ រួមមាន៖

១៖ កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំង និងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។

២៖ ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ដើម្បីបង្ការ និងទម្លុះ នូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣៖ ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជា សហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក របស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។

៤៖ ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages