www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 8, 2024

ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព ចាប់ផ្តើមដំណើរនៅព្រឹកនេះ

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ ដោយ​មាន​រយៈ​ពេល ២ថ្ងៃជាប់គ្នា គឺ ថ្ងៃទី៩ និង១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅអាគារ KAMPUS ជិត​ស្ពានអាកាសក្បាលថ្នល់។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ បានប្រកាស​ចូលរួម​ថែម​ទាំង​ផ្តល់​ឱកាស​ការងារ​ភ្លាម​ៗសរុបចំនួន ៥,៤០០កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤នេះដែរ រំពឹងថា នឹងទាក់ទាញយុវជន សិស្ស/​និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែង​យល់​អំពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ ក្នុង​វិស័យផ្សេងៗគ្នា មានដូចជា វិស័យធនាគារ កសិកម្ម ទេសចរណ៍ សេវាកម្ម អចលនទ្រព្យ ផ្សារ និងវិស័យធនារ៉ាប់រង។ល៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages