www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 10, 2024

កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

ខេត្តកណ្ដាល៖ នាសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។ដោយបានការអញ្ជើញចូលរួមពីលោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងមន្ត្រីជំនាញផងដែរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តផ្តល់ ការគាំទ្រ កិច្ចសហការជាមួយអាជ្ញាធរបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បី៖ចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតខាងលើ ឲ្យដំណើរការស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ និងប្រកបដោយជោគជ័យ ទន្ទឹមនេះត្រូវផ្សារភ្ជាប់ និងជំរុញការអនុវត្តន៍ឲ្យបានខ្លាំងក្លាបន្ថែមទៀតនូវគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមមានប្រសាសន៍ថា៖អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលទទួលខុសត្រូវលើវិស័យការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀតរបស់រាជរដ្ឋាភិបាល ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្រុមប្រឹក្សាឃុំសង្កាត់ (កបឃ.ស) ព្រមទាំង គណៈកម្មការ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋានឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្ត ឬ/និងឲ្យបំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយចំនួន។ -ផ្អែកតាមសំណូមពរចាំបាច់របស់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ កម្លាំងការពារ សន្តិសុខបោះឆ្នោតទាំងអស់ត្រូវយកចិត្តទុកដាក់ ការពារសន្តិសុខ រក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់ទូទៅ ព្រមទាំង ការពារសុវត្ថិភាព សម្ភារ បរិក្ខារ ឧបករណ៍បោះឆ្នោត និងគ្រឿងសង្ហារឹមដែលបម្រើឲ្យការងារបោះឆ្នោតទាំងអស់ឲ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន និងសុវត្ថិភាព។












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages