www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, February 28, 2024

ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពីផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big Data នៅកម្ពុជា

ក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពីផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big Data នៅកម្ពុជា

(ភ្នំពេញ)៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំរៀបចំសិក្ខាសាលាស្តីពី ផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big Data នៅកម្ពុជា ក្រោមការគាំទ្រក្នុងគម្រោង ICAK របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះគាំទ្រដោយគម្រោង ICAK របស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ ដែលគោលបំណង បង្ហាញដល់មន្រ្តីជំនាញក្នុងការស្វែងយល់លម្អិតពីគម្រោងដែលគ្រោងនឹងអនុវត្ត​ ពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS)​ និងការរៀបចំផែនការមេសម្រាប់ ITS ដែលមានដូចជា៖ ១. គោលបំណង និងទស្សនៈវិស័យរបស់ ITS នៅកម្ពុជា ២. ស្ថានភាពបច្ចុប្បន្ន និងកំណត់គោលដៅ ITS នៅកម្ពុជា ៣. យុទ្ធសាស្ត្រ និងការអនុវត្តសម្រាប់បង្កើតឱ្យមាន ITS នៅប្រទេសកម្ពុជា និង ៤. រៀបចំគោលការណ៍ណែនាំប្រព័ន្ធច្បាប់សម្រាប់ការបង្កើត ITS Master Plan របស់កម្ពុជា។

ដើម្បីរៀបចំប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងផែនការមេសម្រាប់ ITS អង្គសិក្ខាសាលាបានពិនិត្យលើបន្ទប់តាមដាន និងវិភាគចរាចរណ៍ នៅអគារទីស្តីការក្រសួងជាន់ទី៧ ក្នុងការពិចារណាជាជម្រើសសម្រាប់រៀបចំ ជាបន្ទប់ត្រួតពិនិត្យចរាចរណ៍ផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages