www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, November 7, 2023

លោក ជា វ៉ាន់ដេត ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ជូនដល់សាកលវិទ្យាល័យការពារជាតិ យកទៅប្រើប្រាស់ ក្នុងការងារបណ្តុះបណ្តាលដល់និស្សិត លើជំនាញព័ត៌មានវិទ្យាយោធា

លោក ជា វ៉ាន់ដេត ប្រគល់កុំព្យូទ័រ ១៥០គ្រឿង ជូនដល់សាកលវិទ្យាល័យការពារជាតិ យកទៅប្រើប្រាស់ ក្នុងការងារបណ្តុះបណ្តាលដល់និស្សិត លើជំនាញព័ត៌មានវិទ្យាយោធា

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់កុំព្យូទ័រ​១៥០គ្រឿង តុនិងកៅអីចំនួន១៥០ឈុត និងរៀបចំបន្ទប់ ICT Lab ចំនួន១បន្ទប់ ជូនសាកលវិទ្យាល័យការពារជាតិ តំណាងដោយនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា ចំពោះសម្ភារៈ ដែលបានប្រគល់ជូននៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់សាកលវិទ្យាល័យការពារជាតិ ក្នុងគោលបំណងជំរុញការងារបណ្តុះបណ្តាលដល់និស្សិតនាយទាហានជំនាញព័ត៌មានវិទ្យាយោធា។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះកុំព្យូទ័រ ១៥០គ្រឿងដែលបានប្រគល់ជូននៅពេលនេះ ជាប្រភេទកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបនឹងការរៀនបច្ចេកវិទ្យាដែលមានភាពស្មុគស្មាញ របស់មុខវិជ្ជានីមួយៗ។​

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យការពារជាតិ ដែលបានរួមចំណែកយ៉ាងសកម្ម លើការលើកកម្ពស់ ពង្រឹងសមត្ថភាព កងទ័ព ឲ្យមាន ចំណេះដឹង ចំណេះធ្វើ និងវិជ្ជាជីវៈយ៉ាង ពិតប្រាកដ ក្នុងការទទួលខុសត្រូវ បំពេញភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព ការអភិវឌ្ឍ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន​ ម៉ាណែត​ជា​នាយករដ្ឋ​មន្ត្រី​។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសលើជំនាញព័ត៌មានវិទ្យាយោធា និងក្នុងការចូលរួមចំណែក កសាងរាជរដ្ឋាភិបាលឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបជូនថា សាកលវិទ្យាល័យការពារជាតិ ជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិ នាំមុខគេលើផ្នែក សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តយោធា ការសិក្សាវិទ្យាសាស្ត្រសង្គមនិងភាសា វិទ្យាសាស្ត្រពិត និងការអប់រំ ហ្វឹកហ្វឺនបណ្តុះបណ្តាលវិជ្ជាជីវៈអាជីពដែលមានការទទួលស្គាល់កម្រិតថ្នាក់ជាតិ និងអន្តរជាតិ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages