www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, June 18, 2023

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្ពោធសមិទ្ធផលនានា នៅវត្តទួលសាលា ស្រុកកណ្តាលស្ទឹង


កណ្ដាល :ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ១កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្ត មសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តទួលសាលា និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា សមិទ្ធផលមួយចំនួនដែលសម្ពោធ នៅក្នុងវត្តទួលសាលា ឃុំអន្លង់រមៀត នៅពេលនេះ រួមមាន សាលាធម្មសភាមានទទឹង ២៥ម៉ែត្រ គុណ ៤៤ម៉ែត្រ, អំពូលសូឡា ១០០អំពូល, សត្វហង្សចំនួន ២, មន្ទីរចូលបច្ច័យចំនួន ១ខ្នង, ចាក់សាបក្នុងបរិវេណវត្ត, ធ្វើផ្លូវបេតុងអាមេក្នុងទីធ្លាវត្ត, របងជុំវិញសាលាបឋមសិក្សាទួលសាលា, សាលារៀនវត្តទួលសាលាចំនួន ៤ខ្នង, របងជុំវិញវត្តទួលសាលា, ព្រះវិហារវត្តទួលសាលា, សរុបបច្ច័យកសាងចំនួន ១ ០៨១ ១៦៨ដុល្លារអាម៉េរិក ដែលបានផ្ដួចផ្ដើមកសាងដោយឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និង ពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយ បានរួមគ្នាសាងសង់រួចជាស្ថាពរ។

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ក្នុងឱកាសនោះថា សមិទ្ធផលទាំងនេះ គឺកើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការរក្សាបាននូវសន្តិភាព ទើបយើងអាចកសាងប្រទេសបានរីចម្រើនដូចសព្វថ្ងៃនេះ ៕ ដោយ :dara(ប្រភព៖រដ្ឋបាលខេត្តកណ្តាល)

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages