www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, June 22, 2023

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ និងសមិទ្ធផលនានា

  កំពង់ឆ្នាំង: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ ធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ និងសមិទ្ធផលនានា នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងអំពីសមិទ្ធផលនានា បង្ហាញឱ្យឃើញពីការរីកចម្រើនគ្រប់វិស័យ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នោះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ មានភាពសុខុដុម ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន វត្តអារាមនិងសន្តិសុខសង្គម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រដ្ឋបាលខេត្តបានពង្រឹងជាប្រចាំ នូវការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

សម្ដេចចៅហ្វាវាំងបានមានប្រសាសន៍បន្តថា ស្របតាមគោលនយោបាយសុខដុមនីយកម្ម គឺជាការបង្ហាញនូវភាពសម្បូរបែបរបស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានសេរីភាព សន្តិភាពយ៉ាងពេញលេញ និងមានសុខដុមនីយកម្មដល់ប្រជាពលរដ្ឋយើងគ្រប់គ្នា។

សម្ដេចចៅហ្វាវាំងបានកត់សម្គាល់ថា​ ប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយ ដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាព ដែលប្រទេសយើងមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយ នៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបន្តទៀតថា ដើម្បីប្រទេសជាតិមានការរីកចម្រើន និងអភិ វឌ្ឍន៍បន្តទៀត សមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ដោយលើកកម្រិតកម្ពស់ផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាច្រើនខ្សែនៅទូទាំប្រទេស រួមទាំងអាគារ សាលារៀន និងវត្តអារាម ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះ។ ដូចនេះសូមបងប្អូនជនរួមជាតិ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចេញនូវកាតព្វកិច្ចជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages