www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, December 28, 2022

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម នៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ

ភ្នំពេញ: ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការអបអរសាទរ ចំពោះខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវ​​សុខសន្តិភាព​ពេញ​លេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។

​ នៅលើផេកផ្លូវការថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរ​សាទរ​ខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។ នៅថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោម​នយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខ​សន្តិ​ភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ សម្ដេចតេជោលើក​ឡើងថា ការបិទបញ្ចប់​សង្គ្រាម​ហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើង​តាម​រយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធ​សាស្ត្រ​គោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព»៕ដោយ៖ ជឹម ណារីសម្រួលដោយ:dara


 







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages