www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 7, 2022

រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកា កម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់


(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបង្ហាញតួលេខភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុប៨០៣,៤១៣នាក់ ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពត ២០៧,២៤៥នាក់

* ខេត្តព្រះសីហនុ ១៦០,៤៦០នាក់

* ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់

* ខេត្តកំពង់ធំ ១០៧,៩០៤នាក់

* ខេត្តសៀមរាប ៤៣,៤៩២នាក់

* ខេត្តតាកែវ ២៩,១៥៥នាក់

* ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។

តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។

នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។

ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages