www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, November 15, 2022

ឯកឧត្តម ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងត្រូវតែចាត់វិធានការការពារ ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរ

 

ភ្នំពេញ:ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងត្រូវចាត់វិធានការមួយចំនួនដែលនឹងមានភាពការពារកាន់តែខ្លាំង ប្រសិនបើកូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ក៏បានអំពាវនាវផងដែរដល់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ឱ្យព្យាយាម និងរារាំងប្រទេសកូរ៉េខាងជើងពីការបង្កើនភាពតានតឹងបន្ថែមទៀត ដោយលោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងចាត់សកម្មភាព​ការពារ​ប្រសិន​បើ​ការបាញ់សាកល្បងនោះបានធ្វើឡើង ហើយវាត្រូវប្រឈម​មុខ​នឹង​ប្រទេស​ចិន។

ឯកឧត្តម ចូ  បៃដិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា «ខ្ញុំបាននិយាយយ៉ាងច្បាស់ទៅកាន់ ឯកឧត្តម  ប្រធានាធិបតី ស៊ី ជីនពីង ថា ខ្ញុំគិតថាពួកគេមានកាតព្វកិច្ចដើម្បីព្យាយាមបញ្ជាក់ឱ្យច្បាស់ដល់កូរ៉េខាងជើងថា ពួកគេមិនគួរអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយនោះទេ»។

គួរបញ្ជាក់ផងដែរថា សន្និសិទសារព័ត៌មាននោះត្រូវបានធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលឯកឧត្តម ចូ បៃដិន បានរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងជាមួយឯកឧត្តម  ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីកាលពីដើមឆ្នាំមុនមក។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ត្រូវ​បាន​ដក​ស្រង់​សម្តីនៅពេល​មុន​នេះ​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​បាន​តម្រូវ​ឱ្យ​បង្កើន​វត្តមាន​យោធា​របស់​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ធ្វើ​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ៕ (ប្រភព យ៉ុនហាប់ បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages