www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, November 6, 2022

លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំប៊ែលធីគ្រុប ដង្ហែអង្គកឋិនទានសាមគ្គី ទៅវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ៥ខណ្ឌដង្កោ រាជធានីភ្នំពេញ

   (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម និងលោកស្រី ប៊ូ អ៊ា ព្រមទាំង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិតនៃប៊ែលធីគ្រុប និងក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើម ធ្វើបុណ្យអង្គកឋិនសាមគ្គី និងបាននាំយកបច្ច័យ សរុបចំនួន ១៦៧,៦៩៤,៦០០រៀល (មួយរយហុកសិបប្រាំពីរលាន ប្រាំមួយរយកៅសិបបួនពាន់ ប្រាំមួយរយរៀល) ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តចំការខ្សាច់ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់ទុកប្រើប្រាស់ និងកសាងសមិទ្ធិផល នានាតាមពុទ្ធានុញ្ញាត ។


ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានលើកឡើងថា យើងមានឱកាសធ្វើបុណ្យធ្វើទាន កសាងនូវសេចក្តីល្អ គឺដោយសារប្រទេសជាតិ របស់យើងមាន សុខសន្តិភាព ពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ជាពិសេសបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនទូទាំងប្រទេស ដោយឥតគិតថ្លៃ ដែលបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អប្រសើរបំផុត និងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages