www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, October 23, 2022

លោកជំទាវ ឃួន ឃុនឌី៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ទើបទទួលបានជោគជ័យ


 លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកកំពង់ស្វាយ បានថ្លែងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ទើបទទួលបានជោគជ័យ។

លោកជំទាវ ឃួន ឃុនឌី បានថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពង្រឹងក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោកជំទាវ ឃួន ឃុនឌី បានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ តែនៅមានមន្ត្រីមួយចំនួនហាក់មើលស្រាលការងាររបស់ខ្លួន ពិសេសត្រូវពង្រឹងការងារនៅមូលដ្ឋានឡើងវិញ។

លោកជំទាវបន្តថាត្រូវជំរុញយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងជំរុញឱ្យមន្ត្រីកែសម្រួលកិច្ចការអសកម្មមួយចំនួនឡើងវិញ ដោយធ្វើបច្ចុប្បន្នភាពក្រុមការងារគណបក្សឲ្យបានល្អប្រសើរថែមទៀត និងបំពេញរចនាសម្ព័ន្ធដែលនៅខ្វះចន្លោះឲ្យបានឆាប់ ត្រូវធ្វើផែនការមេ និងផែនការសកម្មភាពឲ្យបានជាក់លាក់ និងច្បាស់លាស់ រួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ កុំឲ្យក្រុមការងារខ្លះមានតែឈ្មោះគ្មានមនុស្សមកធ្វើការហើយចំណុចខ្លាំងបញ្ចូលបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនឡើងវិញ ។

ទន្ទឹមនឹងលទ្ធផលនេះ លោកស្រីបានស្នើឱ្យក្រុមការងារត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារ សំខាន់ៗរួមមាន៖ ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។

លោកជំទាវជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវ យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាពដើម្បី ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសនោះសម្តេចបានខិតខំប្រឹងប្រែងតាំងពីបាទដៃទទេ ដើម្បីឱ្យប្រទេសបានឈរលើឆាកអន្តរជាតិទទួលស្គាល់។

លោកជំទាវបានណែនាំដល់មន្ត្រីគ្រប់រូប ត្រូវធ្វើខ្លួនជាមន្ត្រីល្អជាអ្នកធ្វើការបម្រើស្ថាប័ន អង្គភាពឱ្យមានការីកចម្រើន និងបម្រើប្រជាពលរដ្ឋឱ្យបានពិតប្រាកដ៕

CATEG

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages