www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, October 11, 2022

ស្រូវលិចទឹកទន្លេខូចជាង៧០០ហិកតា ក្នុងឃុំចំនួន៦របស់ស្រុកស្ទឹងត្រង់, អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យជាបន្ទាន់ដើម្បីរកដំណោះស្រាយ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំ មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយជំនន់ទឹកទន្លេ ប្រមាណជាជាង៧០០ហិចតា ក្នុងឃុំចំនួន៦ ស្រុកស្ទឹងត្រង់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរងការយាយីដោយទឹកជំនន់។

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹកទន្លេមេគង្គ បណ្ដាលឱ្យប៉ះពាល់ខូចខាតដំណាំស្រូវ មាន ៦ឃុំនៅក្នុងស្រុកស្ទឹងត្រង់ក្នុងនោះមាន៖

*ទី១៖ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា

*ទី២៖ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា

*ទី៣៖ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា

*ទី៤៖ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិចតា

*ទី៥៖ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិចតា

*ទី៦៖ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិចតា។

មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងការខូចខាតដំណាំស្រូវដោយជំនន់ទឹកទន្លេមេគង្គនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ ដែលត្រូវស្ដារឡើងវិញ។

ទាក់ទងទៅនឹងដំណោះស្រាយ ជូនប្រជាពលរដ្ឋខាងលើ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបានចុះពិនិត្យ និងបូកសរុបរបាយការណ៍ខូចខាតរួចហើយ និងធ្វើការរាយការណ៍ ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដើម្បីបានពូជស្រូវយកទៅចែកជូនពួកគាត់ជាបន្ទាន់ ក្នុងពេលឆាប់ៗនេះ៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages