www.k-samlengreachsey.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, September 28, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»



(ភ្នំពេញ)៖ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ «វេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស» ឡើងវិញ។ វេទិកានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រីគ្មានសិទ្ធិឈឺ គ្មានសិទ្ធិត្អូញត្អែរនោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីសម្តេចបានមមាញឹកខ្លាំងនឹងការងារទាំងក្រៅប្រទេស និងក្នុងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តាំងពីដើមរហូតដល់អនុវត្តន៍យ៉ាងត្រឹមនូវសុខដុមសាសនា ដោយធ្វើឱ្យគ្រប់សាសនាអាចរួមរស់នៅជាមួយគ្នា។ ភាពខុសគ្នារវាងសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គសម្រាន់ការរស់នៅជាមួយគ្នានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនមានតែកម្ពុជានោះទេ ដែលកំពុងជួបប្រទះការជួញដូរមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាងសង់របងការពារព្រំដែន គឺសម្តៅទប់ស្កាត់ការជួញដូរមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា សុទ្ធតែកំពុងកើតវិបត្តិធ្ងន់ធ្ងរជនភៀសខ្លួន ហើយក៏ជាឱកាសជួញដូរសម្រាប់ជនខិលខូច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួញដូរមនុស្សជាបញ្ហាសាកល ដែលទាមទារឱ្យមានការរួមគ្នាគ្រប់ប្រទេស ដើម្បីប្រយុទ្ធប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនកម្ពុជា ជាទីកន្លែងដែលពលរដ្ឋរត់ភៀសខ្លួនទៅក្រៅប្រទេស ការរត់ភៀសខ្លួននេះ ដោយសារតែសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានគេបោកប្រាស់កម្លាំងពលកម្មធ្វើការនៅក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា លោក អាម៉ាត់ យ៉ាស់យ៉ា ត្រូវបានចាប់ខ្លួននាពេលកន្លងទៅ ព្រោះតែការជួញដូរមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅអំឡុងឆ្នាំ២០០៦-២០០៧ មានសំណាងបើកស្ថានតំណាងតៃវ៉ាន់នៅកម្ពុជា ដើម្បីដោះស្រាយការរៀបចំការស្ត្រីខ្មែរប្រមាណ ៥ពាន់នាក់ទៅតៃវ៉ាន់។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណើនោះត្រូវបានសម្តេចបញ្ជាឱ្យយកទៅដុតចោល។ សម្តេចតេជោ បញ្ជាក់ថា មិនអាចយកលេសធ្វើឱ្យស្ត្រីខ្មែររស់នៅស្របច្បាប់នៅតៃវ៉ាន់ ហើយបំផ្លាញគោលនយោបាយចិនតែមួយរបស់កម្ពុជានោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនមានតែពលរដ្ឋកម្ពុជា ត្រូវគេជួញដូរទៅក្រៅ។ តែពេលនេះ ពលរដ្ឋដទៃត្រូវបានគេជួញដូរមកកម្ពុជាទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួញដូរមនុស្សមកកាន់កម្ពុជា ក៏ព្រោះតែកម្ពុជាមានសុខសន្តិភាព និងបញ្ហាមួយចំនួនទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរសម្តេចក្រឡាហោម ស ខេង សម្រាប់កិច្ចប្រឹងប្រែងបង្ក្រាបការជួញដូរមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំចាំបាច់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីមហាផ្ទៃស្រែកទើបនាំគ្នាបង្ក្រាមល្បែង សូមនាំគ្នាធ្វើឱ្យដូចភ្លៀងរលឹម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និកាយសាសនា មានចំណែកសំខាន់ក្នុងការទប់ស្កាត់ និងបង្ការការជួញដូរមនុស្សតាមរយៈការអប់រំសាសនិករបស់សាសនានីមួយៗ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយព្រឹត្តិការណ៍វាយប្រហារអគារពាណិជ្ជកម្មអាមេរិក កម្ពុជា បានសហការបានយ៉ាងល្អជាមួយអាមេរិក និងប្រទេសដទៃទៀត ក្នុងការទប់ស្កាត់អំពើភេរវកម្ម រហូតចាប់បានជនជាប់ពាក់ព័ន្ធអំពើភេរវកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាមិនមែនជាគោលដៅវាយប្រហារភេរវកម្ម តែត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកម្ពុជាទៅជាជម្រករបស់ភេរវកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេភេរវកម្មខ្លះមានអាវុធប្រើប្រាស់ តើគេមានអាវុធប្រើប្រាស់បានដោយរបៀបណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនដែលញៀនថ្នាំខ្លះ មិនមែនដោយសារការចង់ប្រើទេ តែមានជនខិលខូចបន្លំឱ្យពួកគេប្រើ។

* សម្តេចតេជោ ហ៊ុន សែន សម្រេចយកថ្ងៃទី២០ ខែសីហា ធ្វើជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់និកាយសាសនាយកថ្ងៃទី២០ សីហា នោះ ធ្វើពិធីជួបជុំផ្សេងៗអប់រំសកម្មភាពប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមហ៊ុនទទួលសិទ្ធិអាជីវកម្មឆ្នោត បើបើកឱ្យមានឡូតូនឹងត្រូវបិទអាជីវកម្មចោលតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ណែនាំសមត្ថកិច្ចបង្ក្រាបល្បែងត្រូវរកឱ្យឃើញមេខ្លោងធំ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវរួមគ្នាប្រយុទ្ធប្រយុទ្ធនឹងទង្វើទុច្ចរិត កុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ និងជួញដូរមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋបន្តទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កុំមើលស្រាលស្ថានភាពរាលដាលជំងឺនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកកំពុងពោរពេញដោយបញ្ហា និងសាំញ៉ាំ។ អឺរ៉ុប ធ្លាប់តែប្រើឧស្ម័ន និងការពារព្រៃឈើ ពេលនេះនាំគ្នាកាប់ឈើធ្វើអុសដុត។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages