


ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារ ប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សន កិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែ សីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា អំឡុងដំណើរទស្សនកិច្ចនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង (XU QI LIANG) អនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិម នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួប ពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ នាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេ ខាលើពិធីសារចំនួនពីរ៖ ១៖ កិច្ចសហប្រតិបត្តិការយោធា និង២៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋារចនា សម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីក ចម្រើនមួយកម្រិតថែមទៀត។ លើសពីនេះទៀត គណៈប្រតិ ភូនៃកងយោធពលខេមរភូមិន្ទក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ជាសកល។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមានសារសំខាន់ ក្នុងការលើក កម្ពស់សមត្ថភាពនាយ ទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និងពិភពលោក កាន់តែស្មុគស្មាញ ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាចិនត្រូវបានគេមើលឃើញថា បានពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ ជ្រុងជ្រោយលើគ្រប់វិស័យក្នុងនោះមានដូចជា៖ វិស័យនយោ បាយ សេដ្ឋកិច្ច ការពារជាតិ និងសុខាភិបាលជាដើម៕

No comments:
Post a Comment